(បន្ទាយមានជ័យ)៖ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត និងអភិបាលស្រុកអារញ្ញប្រាថេប នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានជួបគ្នាស្វែរកដំណោះស្រាយករណីផ្ទុះហិង្សា រវាងក្រុមនគរបាល និងក្រុមអាជីវករខ្មែរ ខណៈកម្លាំងសមត្ថកិច្ចបាន ចុះបង្ក្រាបទំនិញគ្រប់ប្រភេទ នៅថ្ងៃម្សិលមិញនាផ្សាររុងក្លឿ។
លោក ង៉ោ ម៉េងជ្រួន បាន សំណូមពរដល់អាជ្ញាធរថៃ យោគយល់ចំពោះក្រុមអាជីករខ្មែរ ដែលលក់ដូរប្រសិនមានបញ្ហាអ្វី សូមជួយផ្តល់ព័ត៌មានដល់រដ្ឋបាលក្រុង។ លោកបានផ្តល់គំនិតមួយដ៏ល្អ គឺរៀបចំគណ:កម្មការមួយរវាងរដ្ឋបាល ក្រុងប៉ោយប៉ែត និងស្រុកអារញ្ញប្រាថេប ដើម្បីបញ្ជៀសការហិង្សា ដូចកាលពីម្សិលមិញនេះ រូបភាពដូចជាសមាគម បើយើងសុំសមាគម វាមានបញ្ហាប្រឈមនិងសុំច្បាប់ ដូច្នេះបង្កើតតែស្រុកទាំង២ បើយើងអនុវត្តន៍បែបនេះវាមានសារ:ប្រយោជន៍យ៉ាងខ្លាំង ហើយយើងនិងយកទៅប្រជុំនៅថ្ងៃទី២៣ ខែកុម្ភៈ ខាងមុខនេះ។ លោកគិតថា «ប្រសិនជាយើងយកគំនិតនេះបាន វាពិសេសណាស់សម្រាប់ក្រុមអាជីករ និងទទួលយកបាន បើយើងយកអនុវត្តន៍វាមិនមានអ្វីកើតឡើងដូចថ្ងៃម្សិលមិញ នោះឡើយ ហើយយើង នឹងជូនដំណឹងទៅកាន់គ្នាទៅវិញទៅមក។ រដ្ឋបាលក្រុងបានស្នើសុំរកវិធានការណាមួយដើម្បីប្រជាជនទាំង២ងាយស្រួល ប្រទេសយើងទាំងពីរបានប្រកាស ក្នុងសមាគមអាស៊ានរួចផងដែរ» ។
លោកបានលើកឡើងថា កាលនៅក្នុងអង្គប្រជុំថ្ងៃទី១៧ ខែមករា កន្លងមកនេះ ត្រង់ព្រំដែន កម្ពុជា-ថៃ បង្កើតវិស័យសេដ្ឋកិច្ច វិស័យទេសចរណ៍ គឺមានខាងភាគីថៃមានចំណាច់អារម្មណ៍យ៉ាងខ្លាំងចំពោះ ក្រុមហ៊ុនទេសចរណ៍ ។ លោកបន្ថែមថា ជាប្រចាំប្រជាពលរដ្ឋឆ្លងដែនមិនក្រោម៥ពាន់នាក់ លោកមិនបានយកបញ្ហាប្រើប្រាស់ លិខិតឆ្លងដែន Border pass ឡើយ មូលហេតុទី១កម្ពុជាយើងខ្ញុំមានបងប្អូនចង់ស្គាល់ឆ្លងដែនមើល ក្នុងទឹកដីថៃ និងទទួលបានថា នៅស្រុកអារញ្ញប្រាថេប មានផ្សារទំនើបៗជាច្រើន ដើម្បីមកទស្សានា ឬទិញទំនិញយកទៅប្រើប្រាស់ តែវាខកបំណងយ៉ាងខ្លាំង ចំពោះនគរបាលអន្តោប្រវេសន៍ទាំងពីរ ធ្វើឯកសារយ៉ាងច្រើន ធ្វើពេលវេលាយូរ ដូចជា បាត់បង់ថវិកា ពេលវាធ្វើកាត ឬធ្វើឲ្យថ្លៃកាត់ នោដល់តម្លៃ២០០បាត។ លោកសំណូមពរឲ្យពួកគាត់ ទិញតែសំបុត្រតម្លៃ១០បាត ទូទាំងប្រទេសកម្ពុជាវិញ មិនបាច់ធ្វើកាតចូលឡើយ និងមិនចង់ឲ្យពួកគាត់ចំណាយប្រាក់ឡើយ ចំណាយត្រឹមតែ១០បាតប៉ុណ្ណោះ និងសម្គាល់មានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវ បើធ្វើ បែបនេះនិងអាចមានពលរដ្ឋមិនក្រោម១០០០នាក់ឡើយក្នុងមួយថ្ងៃ ធ្វើឲ្យអាជីករទាំង២មានការលក់ដូរបានល្អប្រសើរ នេះជាចំណុចល្អ ។
លោកថា នៅល្ងាចម្សិលមិញ វេលាម៉ោង៦ អាជីករ២នាក់ត្រូវឃាត់ខ្លួន និងរងរបួសក្រុមនគរបាលបង្ក្រាបទំនិញគ្រប់ប្រភេទ( Police DSI)ផងដែរ។ សម្រាប់ករណីនេះ រដ្ឋាភិបាលថៃ បានយកចិត្តទុកដាក់ណាស់ មិនចង់ឲ្យមានឡើយ តែមិនដឹងយ៉ាងម៉េច ឥឡូវនេះសមត្ថកិច្ចថៃ បានស្រាយជ្រាវហើយ ដើម្បរកដំណោះស្រាយរកយុត្តិធម៌ជូនតំណាងក្រុមអាជីករ៕