(ភ្នំពេញ)៖ បណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំគណ:គ្រប់គ្រងសាកលវិទ្យាល័យ នាំយកថវិកាសប្បុរសជនរួមមាន ប្រាក់រៀលចំនួន ២,៦០០,០០០រៀល និងប្រាក់ដុល្លារ ចំនួន២,៦៤០ រួមទាំងភេសជ្ជៈ ERAWAN ១៧កេស ទៅប្រគល់ដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
សកម្មភាពនេះ មានវត្តមានលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងលោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌ និងមន្រ្តីជាន់ខ្ពស់សាលាខណ្ឌជាច្រើនរូបទៀត។
បណ្ឌិត ឡាច សំរោង បានឲ្យដឹងថា ថវិកាទាំងនេះ គឺជាការជួយរួមចំណែកសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីយកទៅទិញជាស្បៀងជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងខណ្ឌនេះ។
លោកបានគោរពថ្លែងអំណរអគុណជាអនេកកប្បការ ជូនដល់បណ្ឌិតសភាចារ្យ បណ្ឌិតសភាចារ្យ សាស្រ្តាចារ្យបណ្ឌិត សប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយ សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ដើម្បីចូលរូមចំណែកជួយដល់ជនរងគ្រោះទឹកជំនន់នាពេលនេះ៕