(បន្ទាយមានជ័យ)៖ ដោយពិនិត្យឃើញជាក់ស្តែង ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់លិចលង់ផ្ទះសំបែងដំណាំដាំដុះផេ្សងៗ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងនាំយកអណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន២០៤គ្រួសារ នៅក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនងកាកបាទក្រហម តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានការអញ្ជើញចូលរួមពីលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានចុះសាកសួរសុខទុក្ខ និងបាននាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមមកចែកជូនគ្រួសារបងប្អូនរងគ្រោះដោយទឹកជំនន់បានទាន់ពេលវេលា ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០គីឡូ, មី ១កេស, ត្រីខ ១យួរ, ១០កំប៉ុង និងទឹកស៊ីអុីវ ១យួរ (៦ដប)។
ក្នុងឱកាសនោះដែរលោកស្រី ហួន ច័ន្ទបូរ៉ា និងលោក អ៊ុ រាត្រី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋជានិច្ច ហើយក៏សូមចូលរួមសោកស្តាយនៃការលិចលង់ ផ្ទះសំបែង ដំណាំបន្លែបង្កាផ្សេងៗ ធ្វើឱ្យខាតបង់នូវទ្រព្យសម្បត្តិ ជីវភាពជួបនូវការលំបាកបែបនេះ។
លោកបានបន្តថា នេះគឺជាផ្តល់នូវអំណោយបឋមតែបើស្ថានភាពទឹកជំនន់ អូសបន្លាយវែង ធ្វើឱ្យបងប្អូនរស់នៅទីទួលសុវត្ថិយូរនោះ កាកបាទក្រហមកម្ពុជា និងធ្វើការផ្តល់ជូននូវអំណោយ មនុស្សធម៌បន្ថែម ទៅតាមកាលៈទេសៈជាក់ស្តែង។
លោកស្រី បានផ្តាំផ្ញើដល់បងប្អូន កូនក្មួយ សូមរក្សាអនាម័យឱ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដូចជាការដាំទឹកឆ្អិនបរិភោគជាដើមដើម្បីបង្ការជំងឺឆ្លងផ្សេងៗ និងសូមប្រុងប្រយ័ត្ន ចំពោះកុមារតូចៗ ក្រែងមានការលិចលង់ពិសេសសូមប្រុងឱ្យបានខ្ពស់ចំពោះពពួកសត្វ អសិរពិសដូចជា៖ ពស់ ក្អែប ខ្ទួយជាដើម។ បព្ចាប់នៃការចែកអំណោយដល់ប្រជាពលរដ្ឋ លើទីទួលសុវត្ថិភាពរួចមក។
សូមបញ្ជក់ថា ចាប់ពីពេលមានទឹកជំនន់ជន់លិចមកទល់នឹងថ្ងៃទី១៥ ទូទាំងខេត្តបន្ទាយមានជ័យ មានមនុស្សចាស់ ក្មេង លង់ទឹកស្លាប់ចំនួន ១១នាក់ និងឆក់ខ្សែភ្លើង ០១នាក់៕