(ភ្នំពេញ)៖ ប្រជាពលរដ្ឋមានចិត្តសប្បាយជាខ្លាំង ដែលឃើញអាជ្ញាធរ ចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រី និងចាប់ទូហ្គេមច្រើនគ្រឿង ដែលពង្វក់ស្មារតីមនុស្សចាស់ក្មេងសិស្សសាលាជាដើម ធ្វើឲ្យពួកគាត់ក្នុងមូលដ្ឋានមានកាកក់ក្តៅ។

ប្រជាពលជាពលរដ្ឋគាត់មានការងើយឆ្ងល់ថា ទូហ្គេមបាញ់ត្រី ដែលអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះចាប់នោះមានតែសំបកទូទេ ប៉ុន្តែបាត់ម៉ាស៊ីនគ្រឿងក្នុងអស់ហើយ ឬមួយនៅពេលដែលចាប់ហើយ យកមកទុកមានគេលួចដោះយក។ ភ្នាក់ងារ Fresh News បានរាយការណ៍នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ទូហ្គេមដែលក្រុមអាជ្ញាធរចុះចាប់ និងរឹបអូសបាននោះ ស្រាប់តែបាត់គ្រឿងក្នុង មិនដឹងទៅណាអស់ហើយសល់តែសំបកប៉ុណ្ណោះ៕