(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារចំនួន៧ក្រុមដើម្បី ត្រួតពិនិត្យ សាលាបង្រៀនបើកបរ, ត្រួតពិនិត្យលក្ខណៈបច្ចេកទេស រថយន្តចង្កូតស្តាំ និងយានដ្ឋានកែច្នៃតម្លើងយានយន្ត, ផ្សព្វផ្សាយអប់រំដល់អ្នកបើកបរ ដឹកកម្មករ អ្នកដំណើរ និងទំនិញ, ត្រួតពិនិត្យល្បឿន និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ។ល។
តាមសេចក្តីសម្រេច ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រុមការងារចំនួន៧ក្រុម ចំណុះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ មានត្រូវអនុវត្តតួនាទីពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកចំនួន ៧ចំណុចដូចរៀបរាប់នៅក្នុងសេចក្តីសម្រេចនៅខាងក្រោម៖