(កំពង់ឆ្នាំង)៖ ក្រុមមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ឆ្នាំង នឹងបើកយុទ្ធនាការធ្វើជីវសុវត្ថិភាព ឬបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីសត្តឃាដ និងទីផ្សារនានា ក្នុងខេត្តកំពង់ឆ្នាំង ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ឆ្នាំងបានប្រាប់អង្គភាព Fresh news ថា កម្លាំងជំនាញពេទ្យសត្វជាង១០នាក់ នឹងចុះបាញ់ថ្នាំសម្លាប់មេរោគ តាមទីសត្តឃាដ និងក្នុងផ្សារលើផ្សារឆ្នាំង (ផ្សារក្រោម) ក្រុងកំពង់ឆ្នាំង ជាយុទ្ធនាការ ដើម្បីធ្វើជីវសុវត្ថិភាពជ្រូក និងបក្សី ដូចជា សត្វមាន សត្វទា ជាដើម មុនរដូវបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមខាងមុខ ដើម្បីជួយលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយការឆ្លងរោគ ជូនទៅកាន់ប្រជាពលរដ្ឋ៕