(ភ្នំពេញ)៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារជូនពរចំពោះ លោកមេធាវី លី ច័ន្ទតុលា ដែលជាប់ឆ្នោត ក្លាយជាប្រធានគណៈមេធាវីកម្ពុជា។
មេធាវី និងសមាជិក សមាជិកា នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានជូនពរលោកមេធាវី លី ច័ន្ទតុលា ទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា លោកមេធាវី លី ច័ន្ទតុលា មេធាវីមកពីក្រុមហ៊ុនមេធាវីអេសវីភី បានជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៣ ក្នុងការបោះឆ្នោត នៅមហាសន្និបាត ដែលរៀបចំឡើងដោយគណៈមេធាវី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ដោយទទួលបានសំឡេងគាំទ្រច្រើនលើសលប់ រហូតដល់១៤៤៤ សំឡេង ស្មើនឹង៧៨.៦៥ភាគរយ នៃសំឡេងបោះឆ្នោតទាំងអស់៕