(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ចំពោះវិធីព្យាបាលជំងឺមិនត្រឹមត្រូវ ភូតភរ កុហក បោកប្រាស់ របស់គ្រូបុរាណ Chea Sokheng នៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានគណនេយ្យឈ្មោះ Chea Sokheng ដែលពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល គ្មានជំនាញវិជ្ជាជីវៈវេជ្ជសាស្ត្រត្រឹមត្រូវ មិនគោរពច្បាប់ស្ដីពីអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល និងមិនគោរពក្រមសីលធម៌គ្រូពេទ្យ ដែលបានឈរពិនិត្យហ្វីល និងព្យាបាលអ្នកជំងឺទាំងខ្លួនមិនមានជំនាញ ពេទ្យទាល់តែសោះ។
តាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺក្រសួងសុខាភិបាល សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំជឿតាមការ ឃោសនា ភូតភរ កុហក បោកប្រាស់ របស់គ្រូបុរាណ Chea Sokheng បែបនេះតទៅទៀត ព្រោះវាធ្វើឱ្យប៉ះពាល់ទៅដល់ សុខភាពរបស់បងប្អូន។
ក្រសួងសុខាភិបាល ស្នើឱ្យគ្រូបុរាណ Chea Sokheng បញ្ឈប់ការផ្សព្វផ្សាយ និងទង្វើបែបនេះជាបន្ទាន់ និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយចាត់វិធានការយ៉ាងតឹងរឹង និងម៉ឺងម៉ាត់បំផុត ចំពោះគ្រូបុរាណ Chea Sokheng នេះទៅ តាមផ្លូវច្បាប់ជាធរមាន៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖