(ភ្នំពេញ)៖ អ្នកគ្រប់គ្រងហាងចរណៃ បានឲ្យដឹងថាបច្ចុប្បន្ននេះ ការបរិភោគសាច់គោដែលនាំចូលពីបរទេសដូចជា អូស្រ្តាលី ញ៉ូហ្សេឡែន អាមេរិក និង ជប៉ុន កំពុងតែមានការពេញនិយមដោយសារ សាច់មិនស្វិត និងមានរសជាតិឆ្ចាញ់ជាងសាច់គោក្នុងស្រុក ។
ហាងចរណៃមានលក់សាច់គោពីអាមេរិក ដែលមានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់សម្រាប់អាំង BBQ និងធ្វើស៊ុបក្នុងតំលៃតែ១៣.៩៩ដុល្លារក្នុង១គីឡូ តែសម្រាប់ក្នុងឱកាសបុណ្យចូលឆ្នាំចិន ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ មានកម្មវិធីបញ្ចុះតម្លៃពិសេសរហូតដល់២០% ដូច្នេះតម្លៃនៅសល់ត្រឹមតែ១១.១៩ដុល្លារក្នុង១គីឡូតែប៉ុណ្ណោះ គឺប្រហាក់ប្រហែលតម្លៃសាច់គោក្នុងស្រុក។
ចំណែកសាច់គោអូស្ត្រាលី សាច់ភ្លៅ ដែលពិសេសសម្រាប់ធ្វើ Steak និងឡុកឡាក់ជាដើម តម្លៃត្រឹមតែ១៤.៩៩ដុល្លារ ក្នុងមួយគីឡូ ហើយសម្រាប់សមាជិកចរណៃទទួលបានការបញ្ចុះតម្លៃពិសេស៥% នៅសល់ត្រឹមតែ១៤.២៤ដុល្លារ ក្នុង១គីឡូ។ សាច់គោនាំចូលទាំងនោះត្រូវបានទទួលស្គាល់ថា មានគុណភាពស្តង់ដាអន្តជាតិ និងត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពក្រោមសូន្យ ដែលរក្សាសាច់អោយនៅមានរសជាតិឆ្ងាញ់ ទោះបីមានការដឹកជញ្ចូនពីក្រៅប្រទេសជាច្រើនសប្តាហ៍ក៏ដោយ។
ហាងចរណៃមានលក់សាច់គោ សាច់ចៀម និងគ្រឿងសមុទ្ររាប់រយមុខ ដែលនាំចូលពីបរទេស មានគុណភាព និងអាចទិញបានចាប់ពី៥០០ក្រាមឡើង។ ដោយសារតែមានការគាំទ្រនិងជឿជាក់ពីអតិថិជនយ៉ាងច្រើននៅលើគុណភាពសាច់និងតម្លៃ ជាពិសេសមានការដឹកជូនដល់គេហដ្ឋានដោយមិនគិតថ្លៃសេវា ហាងចរណៃបានបើកសាខាចំនួន២កន្លែងក្នុងរយ:ពេលតែ៥ខែ គឺទីតាំងទី១ ក្នុងខណ្ឌទួលគោក និងទី២ ស្ថិតនៅបឹងកេងកង៣។
សម្រាប់ព័ត៌មានបន្ថែម និងការបញ្ជាទិញសូមទំនាក់ទំនងលេខ៖ 017 222 058 /016 222 058 ៕