(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៦នេះថា នៅយប់មិញកម្លាំងនគរបាលរបស់លោក បានបន្តបង្ក្រាបករណីចែកចាយគ្រឿងញៀនមួយករណីជាបន្តបន្ទាប់ ដោយឃាត់ខ្លួន ជនសង្ស័យ២នាក់ ព្រមទាំងដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួន ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ ព្រុំ វណ្ណា អាយុ៣៣ឆ្នាំ មុខរបរនេសាទ រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ស្រុកកំណើតនៅខេត្តកំពត និងទី២ឈ្មោះ យ៉ា ធីហឿង អាយុ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅខេត្តអាងយ៉ាង ប្រទេសវៀតណាម ។
ក្រោយចាប់ខ្លួន និងនៅព្រឹកថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៦នេះ ជនសង្ស័យទាំង២នាក់ ស្ថិតក្រោមការសាកសួរ នៅស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។