(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះចែកអំណោយជូនប្រជាជនប្រមាណ៤០០គ្រួសារ នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដែលរងគ្រោះដោយសារទឹកជំនន់។
ពិធីចែកអំណោយធ្វើនៅសាលាសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោកអភិបាលបានបញ្ជាឲ្យរៀបចំលើកតង់ និងបើកទ្វារផ្ទះរបស់បុរី ដើម្បីទទួលប្រជាជន ដែលបានចាកចេញពីផ្ទះដោយសារទឹកលិច មកជ្រកបណ្តោះ ងាយស្រួលរដ្ឋបាលរាជធានីគ្រប់គ្រង និងផ្គត់ផ្អង់។
សូមជំរាបថា ប្រជាជនដែលរស់នៅបុរី VIP និងបុរីរតនៈភ្នំពេញ បានចាកចេញពីផ្ទះរបស់ខ្លួនកាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ដោយសារទឹកហូរចូល៕