(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះចរន្តអគ្គិសនី ដោយសារស្ថានភាពទឹកនៅមិនស្រក បើមិនចាំបាច់ សូមកុំប្រើប្រាស់ចរន្តអគ្គិសនីត្រូវបិទចោល។
ការអំពាវនាវរបស់លោកអភិបាលធ្វើឡើង ខណៈដែលលោកបានកំពុងដឹកនាំកំលាំងចេញទៅជួយប្រជាពលរដ្ឋដែលក្នុងបុរីមួយកន្លែង និងត្រួតពិនិត្យតាមដងផ្លូវដែលទឹកលិច នាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។
លោក ឃួង ស្រេង សូមឲ្យប្រជាពលរដ្ឋដែលត្រូវការជួយសង្គ្រោះបន្ទាន់ សូមបងប្អូនបន្លឺជាសម្លេង ដូចជាការគោះប៉ោត ធុង ឬវត្ថុអ្វីក៏បានដើម្បីឲ្យក្រុមជួយសង្គ្រោះបានលឺ និងបានចូលទៅជួយទាន់ពេលវេលា។ សូមទូរស័ព្ទ៖ 012 849 666 / 012 777 666៕