(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១២លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់១១នាក់ (ស្រី៤នាក់) របួសស្រាល១៤នាក់ (ស្រី៥នាក់) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន១៨នាក់ (យប់៥នាក់) នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប២១គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៦គ្រឿង រថយន្តធុនតូច២គ្រឿង និងរថយន្តធំ៣គ្រឿ ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន៣លើក ប្រជែងគ្រោះថ្នាក់១លើក ស្រវឹង៣លើក បើកមិនប្រកាន់ស្តាំ១លើក បត់គ្រោះថ្នាក់១លើក និងមិនគោរពសិទ្ធ៣លើក
ដោយឡែកយានល្មើស សរុបទូទាំងប្រទេសមាន៩១៥៨គ្រឿង បានធ្វើការអប់រំមាន៤៧៣២គ្រឿង និងពិន័យសរុប៤៤២៦គ្រឿង និងពុំមានឃាត់យានទុកនោះទេ៕