(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៉ីនកិនស្រូវជួយបង្កើនការទិញ និងបន្តទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យ ទោះបីគុណភាពស្រូវមានការធ្លាក់ចុះតិចតូចក៏ដោយ ពោលគឺក្រោមស្មារតី «ខ្មែរជួយខ្មែរ»។
ជាមួយគ្នានោះ ធនាគារអភិវឌ្ឍន៍ជនបទក៏បានប្រកាសលើកទឹកចិត្តដល់ឈ្មួញអ្នកទិញ ពិសេសសាធារណជននៅគ្រប់រាជធានី-ខេត្ត សូមបន្តជួយទិញកសិផល បន្លែបង្ការ ត្រី និងសត្វចិញ្ចឹមយកសាច់ពីប្រជាកសិករក្នុងតម្លៃសមរម្យ ដើម្បីឱ្យប្រជាកសិករទទួលបានប្រាក់កម្រៃសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ពិសេសគឺក្នុងពេលជួបគ្រោះទឹកជំនន់នេះ។
ខាងក្រោមនេះជាសេចក្ដីអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៖