(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសមិនមានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ

២៖ ទីបំផុតធនាគារពិភពលោកអនុម័តកញ្ចប់ថវិកា «១២ពាន់លានដុល្លារ» ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍ ឲ្យទទួលបានវ៉ាក់សាំងកូវីដ-១៩

៣៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាសរុប៧០ម៉ឺនដុល្លារ ដល់រាជធានី-ខេត្តចំនួន៩ ដែលរងគ្រោះដោយទឹកជំនន់

៤៖ ការសិក្សា៖ វិបត្តិកូវីដ-១៩ នឹងធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់ថវិការប្រមាណ ១៦ទ្រីលានដុល្លារអាមេរិក ឬស្មើនឹង ៩០% នៃ GDP

៥៖ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃសុក្រ សប្តាហ៍ក្រោយ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗទៀត

៦៖ អាមេរិកនឹងត្រួតពិនិត្យលើជំនួយពីបរទេស ជាពិសេសពីចិន និងរុស្ស៊ី ដែលអាចជះឥទ្ធិពល លើគោលនយោបាយក្នុងស្រុក

៧៖ រដ្ឋបាលខេត្តកណ្ដាល ព្រមានពីការជន់លិចខ្លាំងនៅក្រុងតាខ្មៅ, ស្រុកអង្គស្នួល និងស្រុកកណ្ដាលស្ទឹង បើទឹកបន្ដឡើងនៅទំបន់៧មករា (កំពង់ទួល) និងស្ទឹងព្រែកត្នោត

៨៖ ទីភ្នាក់ងារ FBI របស់អាមេរិក នៅតែមិនអាចសន្មត់អំពីមូលហេតុ បង្កមានការផ្ទុះដ៏កក្រើកនៅលីបង់

៩៖ ទឹកជំនន់ចាប់ផ្ដើមហូរកាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចកំពង់ទួល ហួសពីទំនប់៧មករា ប្រមាណកន្លះគីឡូ ក្នុងស្រុកកណ្ដាលស្ទឹង

១០៖ ប៉ូលិសថៃចាប់ខ្លួនសកម្មជននយោបាយ ជាច្រើននាក់ទៀតដែលមានផែនការធ្វើ «បាតុកម្មទ្រង់ទ្រាយធំ» នៅទីក្រុងបាងកក

១១៖ កម្មករក្រុមហ៊ុន ស៉ីនទ្រី ព្រមចូលធ្វើការវិញទាំងអស់គ្នា នៅរសៀលថ្ងៃនេះ ក្រោយធ្វើកូដកម្មមិនប្រមូលសំរាមជិតកន្លះខែ

១២៖ លោក គីម ជុងអ៊ុន សន្យាសង់ផ្ទះរាប់ម៉ឺនខ្នងជូនប្រជាជន ដែលបានរងគ្រោះដោយព្យុះទីហ្វុង និងទឹកជំនន់

១៣៖ ទេសរដ្ឋមន្ត្រី គន់ គីម៖ ទឹកជំនន់វាយលុករាជធានី-ខេត្ត១៩ ប៉ះពាល់ជិត៤ម៉ឺនគ្រួសារ, សាលារៀនជាង៣០០ខ្នង ស្រូវជាង១១ម៉ឺនហិកតា និងដំណាំរួមផ្សំជិត៦ម៉ឺនហិកតា

១៤៖ រដ្ឋមន្ត្រីការបរទេសចិន ហៅយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ថាជា«ហានិភ័យសន្តិសុខដ៏ធំធេងដល់អាស៊ី»

១៥៖ កម្ពុជាបញ្ជាក់ជាថ្មី ដោយគាំទ្រ «គោលនយោបាយចិនតែមួយ» ខណៈចិនបញ្ជាក់ជាថ្មី គាំទ្រកម្ពុជាការពារអធិបតេយ្យភាព

១៦៖ វៀតណាម៖ មនុស្សស្លាប់កើនដល់ ៣៦នាក់, ១២នាក់បាត់ខ្លួន និងផ្ទះរាប់សែនខ្នងត្រូវលិចលង់

១៧៖ ក្រុមការងាររួមរបស់ FBI និងប៉ូលិសកម្ពុជា នឹងមានទីតាំងប្រតិបត្តិការ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ

១៨៖ លោក ដូណាល់ ត្រាំ កោតសរសើរលោក គីម ជុងអ៊ុន ថាជាមេដឹកនាំដ៏ «ឆ្លាត»

១៩៖ អ្នកជាប់ឃុំឃាំងនៅពន្ធនាគារខេត្តបន្ទាយមានជ័យ បន្តជម្លៀសចេញដោយសារទឹកជំនន់

២០៖ លោក ចូ បៃដិន ថាលោក ដូណាល់ ត្រាំ មិនឱ្យតម្លៃមនុស្សចាស់, គិតតែពីខ្លួនឯង

* ព័ត៌មាន Fresh News Plus

១៖ Apple ចេញបង្ហាញទូរស័ព្ទ iPhone 12 ចំនួន៤ប្រភេទ ដែលអាចប្រើប្រាស់ប្រព័ន្ធ 5G

២៖ CAMSOC: ពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបង្ហាញភាព «ឯក» ក្នុងវប្បធម៌-អរិយធម៌ខ្មែរ

៣៖ កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo ឆ្លងកូវីដ-១៩

៤៖ Mark Zuckerberg បរិច្ឆាគថវិកា ១០០លានដុល្លារសម្រាប់គាំទ្រការបោះឆ្នោតនៅអាមេរិក

៥៖ អេស្ប៉ាញ ចាញ់លើកដំបូងនៅ Nations League គ្រាដែលអាល្លឺម៉ង់ ស្មើជាមួយស្វីស

៦៖ ហេតុអ្វីខែកុម្ភៈមានតែ២៨ថ្ងៃ តិចជាងគេជាងឯង?

៧៖ ក្តៅៗ! Neymar ស៊ុត ៣គ្រាប់វ៉ាដាច់អតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo ក្នុងជ័យជម្នះ ៤-២ ទៅលើប៉េរូ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com