(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារលិខិត សូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកា៥ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដោយសារទឹកជំនន់នៅក្នុងខេត្តស្ទឹងត្រែង
សារលិខិតរបស់លោកអភិបាលខេត្តបានបញ្ជាក់ថា «ខ្ញុំបាទ ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង តំណាងឲ្យប្រជាពលរដ្ឋក្នុងទាំងមូល ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្ដល់ថវិកាចំនួន៥ម៉ឺនដុល្លារ ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅខេត្តស្ទឹងត្រែង»៕
សូមអានសារលិខិតរបស់លោក ម៉ុម សារឿន ដូចខាងក្រោម៖