(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បើកកិច្ចកិច្ចប្រជុំពិភាក្សាទៅលើរបៀបវារៈចំនួន៤។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
របៀបវារៈ ដែលនឹងលើកមកពិភាក្សានោះរួមមាន៖
១. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីគណនេយ្យ និងសវនកម្មទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣
២. កំណត់របៀបវារៈ កាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣
៣. ពិនិត្យ និងសម្រេចលើរបាយការណ៍អនុវត្តចំណូល-ចំណាយថវិកាជាតិ របស់ព្រឹទ្ធសភាឆ្នាំ២០១៥
៤. ពិនិត្យ និងសម្រេចអំពីគម្រោងប្រើប្រាស់កញ្ចប់ថវិកាឆ្នាំ២០១៦របស់ព្រឹទ្ធសភា។