(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផលទាំងស្រុង នៃដំណើរទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ របស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន មកកាន់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ។
ប្រមុខការទូតចិន លោក វ៉ាង យី បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី១១-១២ ខែតុលា
ឆ្នាំ២០២០ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត និងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆំាងនឹងជំងឺរាតត្បាតកូវីដ-១៩ជាសកល និងការស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ដោយក្នុងដំណើរទស្សនកិច្ចនេះ នោះភាគីកម្ពុជា-ចិន ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមទាំងឯកសារចំនួន៣ទៀតផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសអំពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃរបស់ ប្រមុខការទូតចិន នៅកម្ពុជា៖