(បន្ទាយមានជ័យ)៖ ក្រៅពីការពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ តាមមូលដ្ឋានទាំងថ្ងៃទាំងយប់នោះ អធិការនគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆ្លៀតពេលចុះ ទៅធ្វើការងារសង្គមជូន ប្រជាពលរដ្ឋទៀតផង តាមរយៈការជួយជុសជុលផ្លូវ សម្រាប់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ កាន់តែងាយស្រួល។
ជាក់ស្តែង នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោកអធិការក្រុងប៉ោយប៉ែត អ៊ុំ សុផល និងលោកចៅសង្កាត់ផ្សារកណ្តាល បានដឹកនាំកម្លាំងនគរបាល១៦នាក់ ចុះធ្វើផ្លូវចំនួន២ខ្សែសើ្មនឹងប្រវែង៦៣០ម៉ែត្រនៅ មណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយក្នុងនោះ បានចាក់ដីចំនួន១៧រថយន្តនិងធ្វើការឈូសឆាយផងដែរ។
លោក អ៊ុំ សុផល បានថ្លែងថា ដោយមើលឃើញស្ថានភាព២ខ្សែនេះមានការលំបាកធ្វើដំណើរនោះ លោកសហការជាមួយចៅសង្កាត់ បានចុះទៅជួយជួសជុលភ្លាម ដើម្បីឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរកាន់តែងាយស្រួល៕
Posted by Fresh News Editor in Chief on Wednesday, February 3, 2016