(បាត់ដំបង)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បន្តចុះសំណេះសំណាល និងចែកអំណោយរបស់សម្តេចក្រឡាហោម ចែកជូនគ្រួសាររងគ្រោះទឹកជំនន់ នៅឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងនៅ។
អភិបាលខេត្តបានឲ្យដឹងថា លោក និងក្រុមការងារកំពុងបន្តចុះសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបងជាង៨០គ្រួសារ៕