(ព្រៃវែង)៖ លោក សួន ម៉ាលីន អភិបាលរងខេត្តព្រៃវែង តំណាងអភិបាលខេត្ត នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្រ្តីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសពមហាឧបាសក គឹម សាងាន់ ដែលត្រូវជាឪពុកបង្កើតរបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌។

គួររំលឹកថា មហាឧបាសក គឹម សាងាន់ ឪពុកបង្កើតលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានទទួលមរណភាព នៅម៉ោង១៖៣១នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ដោយជរាពាធ ក្នុងជន្មាយុ៨៩ឆ្នាំ។

សពមហាឧបាសក គឹម សាងាន់ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅផ្ទះលេខ៣៤ ផ្លូវលេខP-០៦ បុរីជីបម៉ុងលេន ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕