(ក្រចេះ)៖ នគរបាលស្រុកសំបូរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ និងករណីរំលោភកូនស្រីបង្កើតខ្លួនឯង បញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរ និងអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ ក្រោយពីទទួលបណ្ដឺងពីម្ដាយជនរងគ្រោះ។
យោងតាមរបាយការណ៍នគរបាលបាលស្រុកសំបូរ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះខ្ញែរ បានទទួលពាក្យបណ្ដឹងពីឈ្មោះឈុន តឿន អាយុ៥៤ឆ្នាំ មានទីលំភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ដោយបានប្ដឹងរាយការណ៍ថា ឈ្មោះ ណៃ ចន្ថា អាយុ៥៧ឆ្នាំ រំលោភកូនស្រីរបស់ខ្លួនអាយុ២០ឆ្នាំ។
ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងនគរបាលយើងបានសួរនាំបំភ្លឺពីជនរងគ្រោះ និងនាំយកទៅពិនិត្យនៅមណ្ឌលសុខភាពសំបូរ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យតែម្ដង។
លោក ណូយ ស៊ីថាច អធិការរងទទួលការងារព្រហ្មទណ្ឌ បានបញ្ជាក់ទៀតថា ក្រោយការសួរនាំ ជនរងគ្រោះបានឆ្លើយបំភ្លឺថា នៅថ្ងៃទីមិនចាំ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង១៥:០០នាទី ខណៈនាងកំពុងអង្គុយរៀនលើផ្ទះម្នាក់ឯង ស្រាប់តែឪពុករបស់ខ្លួន បានលើមកចាប់ខ្ទប់មាត់ និងគំរាមថា បើស្រែកអញនឹងសម្លាប់ចោល។
ពេលនោះឈ្មោះ ណៃ ចន្ថា បានសំរាតខោ អាវ រួចចាប់រំលោភជនរងគ្រោះសំរេច០១ដង ហើយនាងសម្រេចចិត្តឈប់រៀន លុះដល់ថ្ងៃទីមិនចាំ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានចាក់ចេញពីផ្ទះទៅរៀន អ៊ុតសក់នៅក្រុងភ្នំពេញ។
ក្រោយមកនាងបានមកផ្ទះវិញថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ស្រាបតែដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២:០០រសៀល ខណៈជនរងគ្រោះកំពុងបញ្ចូលភ្លើងទូរស័ព្ទក្នុងបន្ទប់ ស្រាប់តែឈ្មោះ ណៃ ចន្ថា បានចូលទៅក្នុងបន្ទប់ក៏ចាប់ខ្ទប់មាត់ ហើយគំរាមថា បើស្រែកឲ្យគេដឹង អញនឹងសម្លាប់ចោល។ បន្ទាប់មកក៏ចាប់សំរាតខោ អាវ រួចចាប់រំលោភជនរងគ្រោះមួយដងទៀត។
បច្ចុប្បន្នកម្លាំងជំនាញ ស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍កោះខ្ញែរ កំពុងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរ និងអនីតិជនចាត់ការបន្ត៕