(ពោធិ៍សាត់)៖ លោកឧកញ៉ា តែ អ៉ីឆែ បាននាំយកអំណោយជាអង្ករ១០តោន ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ រស់នៅក្នុងខេត្តពោធិ៍សាត់។
រដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា សម្រាប់គ្រោះទឹកជនន់នៅពេលនេះ ខាងអាជ្ញាធរខេត្តបានទទួលអំណោយជាស្បៀង និងថវិកាជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំ និងសប្បុរសជន ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះក៏មានឧកញ៉ា តែ អ៉ីឆែ នូវអង្ករចំនួន១០តោនផងដែរ។
នៅក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏បានថ្លែងអរគុណដល់សប្បុរសជន នៅតែបន្តចូលរួមឧបត្ថម្ភ ជួយដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង៕