(ភ្នំពេញ)៖ លោកស្រី កែវ ម៉ាលី ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលមរណភាព នៅម៉ោង១៖០៧នាទី រំលងអាធាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ នៅទីក្រុងបាងកក ប្រទេសថៃ។ នេះបើតាមការជូនដំណឹងរបស់ក្រុមគ្រួសារសពដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
តាមដំណឹងមរណភាពរបស់ លោកស្រី កែវ ម៉ាលី បញ្ជាក់ថា លោកស្រី ទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៦៥ឆ្នាំ។សពលោកស្រីនឹងត្រូវដឹកចេញពីទីក្រុងបាងកក ប្រទេសថៃ មកដល់កម្ពុជា នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ។
តាមការជូនដំណឹងរបស់គ្រួសារសព បានឱ្យដឹងថា នៅពេលដឹកនាំមកកម្ពុជា សពលោកស្រី នឹងតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅគេហដ្ឋានផ្ទះលេខ១០៥B ផ្លូវជាតិលេខ១ ភូមិតាវៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយសពរបស់ លោកស្រី នឹងត្រូវដង្ហែទៅបញ្ចុះ នៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត៕
ខាងក្រោមនេះជាដំណឹងមរណភាពរបស់ លោកស្រី កែវ ម៉ាលី៖