(ភ្នំពេញ)៖ ក្រុមហ៊ុន ខេ ភី ស៊ីមេន អ៊ីនដាសស្ទ្រី ឯ.ឧ ដែលទទួលបានច្បាប់អនុញ្ញាត ពីរាជរដ្ឋាភិបាលធ្វើការសិក្សាស្រាវជ្រាវធនធានរ៉ែថ្មអារ និងថ្មកំបោរ លើផ្ទៃដីទំហំ៤៥២ ហិកតា ស្ថិតនៅក្នុងភូមិចក្រទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានចេញមុខធ្វើការបំភ្លឺជាសាធារណៈថា ក្រុមហ៊ុនទទួល បានច្បាប់អនុញ្ញាតពីរាជរដ្ឋាភិបាល និងច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម និងក្រសួងរ៉ែ និងថាមពល ត្រឹមត្រូវ ទើបក្រុមហ៊ុនចាប់ផ្ដើមចុះធ្វើសកម្មភាពមិន ដូចអ្វីដែលបុគ្គលឈ្មោះហ៊ឹម ប៊ុនធឿន និងគូកនអះអាងថា ក្រុមហ៊ុនខេភី គ្មានច្បាប់នោះឡើយ។
សូមបញ្ចាក់ថា កន្លងទៅថ្មីៗនេះ ខណៈក្រុមហ៊ុន ខេ ភី សហការជាមួយមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចចុះទៅសិក្សាស្រាវជ្រាវធនធានរ៉ែថ្មអារ និងថ្មកំបោរ យោងតាមច្បាប់អនុញ្ញាតដែលខ្លួនមាន ស្រាប់តែមានបុគ្គលឈ្មោះហ៊ឹម ប៊ុនធឿន និងគូកន បានញុះញង់អោយកម្មករក្រុមហ៊ុនអេច អិល អេច អេហ្គ្រីខល ឈ៍រ (ខេមបូឌា) ខូអិលធីឌី ចេញមករំខានដល់សកម្មភាពការងារ របស់ក្រុមហ៊ុន ខេ ភី តាមរយៈចោទប្រកាន់ថា ក្រុមហ៊ុន ខេ ភី ចុះទៅធ្វើការងារគ្មានច្បាប់ មានបំណងទៅកាប់តែព្រៃឈើ និងសកម្មភាពរបស់ក្រុមហ៊ុននេះ ធ្វើអោយកម្មករក្រុមហ៊ុន អេច អិល អេច បាត់បង់ការងារជាដើម។
ការនិយាយមួរបង្កាច់ខាងលើនេះ បានធ្វើអោយប៉ះពាល់ដល់កិត្តិយសកេរ្ដិ៍ឈ្មោះ ក្រុមហ៊ុន ខេ ភី យ៉ាងខ្លាំង ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងមានវិធានការផ្លូវច្បាប់ ចំពោះបុគ្គលខាងលើផងដែរ។
ខាងក្រោមនេះជាលិខិតបំភ្លឺរបស់ ក្រុមហ៊ុន ខេ ភី ស៊ីមេន អ៊ីនដាសស្ទ្រី ឯ.ឧ មានខ្លឹមសារទាំងស្រុង៖