(ភ្នំពេញ)៖ ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនខាងមុខនេះ គម្រោង D’seaview របស់ក្រុមហ៊ុន Camhomes ផ្តល់ជូនអតិថិជននូវអាំងប៉ាវ លាភសំណាងពិសេស គឺ ៨៨៨ដុល្លារ​សំរាប់អតិថិជនទាំងអស់ ដែលទិញខុនដូ ឬ​អគារពាណិជ្ជកម្មរបស់D’seaview នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ នេះ។

D’Seaview បាននាំមកនូវគម្រោងអភិវឌ្ឍន៍ចម្រុះមួយ ដែលដាក់បញ្ចូលគ្នាទាំងលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម នៅតាមបណ្តោយឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតនៅក្នុងខេត្តព្រះសីហនុ។ គម្រោងនេះរួមមានអគារស្នាក់នៅ ការិយាល័យ និងសណ្ឋាគារដែលសរុប មានចំនួន៧៣៥បន្ទប់ ហើយគ្រោង នឹងបញ្ចប់ក្នុងរយៈពេល២៨ខែ។

ការផ្តល់ជូនពិសេសនូវអាំងប៉ាវ ៨៨៨ដុល្លារ ដែលលេខហុងស៊ុយ នាំទ្រព្យសម្បត្តិចូលផ្ទះ និងនាំលាភសំណាងនេះ គឺផ្តល់ជូនត្រឹមតែខែកុម្ភៈប៉ុណ្ណោះ ដូច្នេះសូមកុំឲ្យឱកាសដ៏ល្អទទួល លាភសំណាង​របស់លោកអ្នក នាឱកាសចូលឆ្នាំចិន រំលងហួសទៅឲ្យសោះ។

ក្រៅពីការផ្តល់ជូន នូវអាំងប៉ាវ៨៨៨ ដុល្លារលោកអ្នកក៏អាចទទួលបាន នូវអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ នៅពេលទិញខុនដូ ឬក៏អគារពាណិជ្ជកម្មនៅ D’Seaview។ សូមរួសរាន់ឡើង ដើម្បីទទួល​យកនូវអគារពាណិជ្ជកម្ម ឬក៏គេហដ្ឋាន​ក្នុងក្តីស្រមៃរបស់អ្នកនាពេលឥឡូវនេះ។

អតិថិជនទាំងអស់ អាចទទួលបាននូវគេហដ្ឋាន ក្នុងក្តីស្រមៃរបស់លោកអ្នកឥឡូវនេះ ដោយគ្រាន់តែមកទស្សនាសាលតាំងបង្ហាញ របស់ D’Seaview នៅវិមានកាណាឌីយ៉ា ហើយធ្វើការប្រឹក្សា​ជាមួយអ្នកជំនាញ អចលនទ្រព្យដោយផ្ទាល់ ឬក៏លោកអ្នកអាចចូលឆែក ព័ត៌មានលំអិតតាមរយៈគេហទំព័រ realestate.com.kh។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ 855 23 985 828៕