Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមគ្រូពេទ្យបារាំង ចង់បង្កើត​ក្រុមការងារ​ពិនិត្យ និង ព្យាបាល ជំងឺជូនកុមារ​ក្នុងខេត្តពោធិ៍​សាត់

03-02-2016 18:01

(ពោធិ៍សាត់)៖ លោកវេជ្ជបណ្ឌិត ហ្វីលីប ប៉ែលធី (Dr. Philippe Bellety) ប្រធានសមាគមគ្រូពេទ្យបារាំង របស់អង្គការ NOMA បានបង្ហាញបំណងចង់បង្កើតក្រុមការងារ ដើម្បីពិនិត្យ និងព្យាបាលជំងឺជូនកុមារនៅក្នុងខេត្តពោធិ៍សាត់។

បំណងនេះត្រូវបានបង្ហាញក្នុងឱកាសដែលលោកវេជ្ជបណ្ឌិត ហ្វីលីប ប៉ែលធី ចូលជួបសម្តែងការគួរសម្យជាមួយ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ នៅសាលប្រជុំសាលាខេត្ត។

លោកវេជ្ជបណ្ឌិត ហ្វីលីប ប៉ែលធី បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យនេះ ដើម្បីពិនិត្យ និង ព្យាបាលជំងឺជូនកុមារ ដូចជា៖ វះកាត់មាត់ឆែប សំឡាកធំ ដុំសាច់ ជើងខ្វេ...។ល។

លោក ម៉ៅ ធនិន បានបង្ហាញទឹកចិត្តសប្បាយរីករាយ ចំពោះបំណងនេះ ដែលជាការជួយយកចិត្តទុកដាក់ដល់កុមារ ដែលមានជំងឺ។ លោកបានប្រកាស គាំទ្រទាំងស្រុងរាល់សកម្មភាពរបស់អង្គការ ដែលបានមកបំពេញការងារមនុស្សធម៌ក្នុងខេត្តពោធិ៍សាត់៕