(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ តំណាងមិត្តរួមក្រុមអតីតសិស្សបាក់ទូក ដែលផ្តួចផ្តើមបង្កើតឡើងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រួមជាមួយអតីតគ្រូចាស់ៗ នៃសាលាបាក់ទូក បាននាំយកថវិកាចំនួន ៣,០០០ដុល្លារ ដែលបានមកពីការចូលរួមគ្នាក្នុងក្រុម ទៅប្រគល់ជូនគ្រួសារសពអ្នកគ្រូ សោម បូរម (អតីតសាស្ត្រាចារ្យគណិតនៃវិទ្យាល័យបាក់ទូក កាលពីអំឡុងទសវត្ស៨០) ដែលបានប្រារព្ធធ្វើបុណ្យ នៅក្នុងខេត្តព្រះសីហនុ។

កាយវិកា ដ៏គួរឲ្យគោរពរបស់ក្រុមអតីតសិស្សបាក់ទូកមួយនេះ គឺតែងតែធ្វើជាប់ជាប្រចាំមកជាច្រើនឆ្នាំហើយ ស្របតាមពាក្យស្លោករបស់ក្រុម ដែលបានបង្កើតឡើងថា «សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក» ហើយកាយវិកានាពេលនេះ ក៏ទទួលបានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ពីក្រុមគ្រួសារនៃសព៕