(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះថា នៅល្ងាចថ្ងៃទី១៣ ខែតុលានេះ ទំនប់ចំការតែនៅលើខ្នងភ្នំគិរីរម្យ បានបាក់ហើយដោយសារទឹកហូរ ពេលមេឃកំពុងភ្លៀង។
ក្នុងន័យនេះលោកអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតជាពិសេសប្រជាពលរដ្ឋក្នុងឃុំចំបក់ ឃុំតាំងសំរោង ឃុំតាំងខ្យា និងមហាសាង នៅក្នុងស្រុកភ្នំស្រួច។
លោកអភិបាលក៏បានត្រៀមរួចជាស្រេច ដេីម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានទឹកជំនន់កាន់តែខ្លាំងឡេីង៕