(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងក្រុមគ្រួសារ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពឪពុករបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ គឺមហាឧបាសិកា គឹម សាងាន់ ដែលបានទទួលមរណភាព នៅម៉ោង១៖៣១នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ដោយជរាពាធ ក្នុងជន្មាយុ៨៩ឆ្នាំ។
នៅក្នុងសាររំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ បានរៀបរាប់ថា៖ «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំជាទីបំផុតចំពោះមរណភាព មហាឧបាសិកា គឹម សាងាន់ ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម នៅថ្ងៃទីច័ន្ទ ១រោច ខែអស្សុជ ឆ្នាំជូន ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ដោយជរាពាធ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយគាពាធ»។
ការបាត់បង់រូបកាយមហាឧបាសិកា គឹម សាងាន់ គឺជាការបាត់បង់ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទូត ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌។ រូបកាយមហាឧបាសិកា គឹម សាងាន់ បាត់បង់ទៅក៏ពិតមែន តែកិត្តិយស គំរូវីរភាព អំពើជាកុសល សេចក្តីថ្លៃថ្នូរ នៅស្ថិតជាប់ក្នុងមនោសញ្ចេតនា បុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិរន្តរ៍»។
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រធម៌ ព្រះសង្ឃ តាមថែរក្សាដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា គឹម សាងាន់ បានទៅសោយសុខក្នុងសុគតិភពជានិច្ចរៀងទៅ។
សពមហាឧបាសក គឹម សាងាន់ កំពុងត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅផ្ទះលេខ៣៤ ផ្លូវលេខP-០៦ បុរីជីបម៉ុងលេន ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕