(ភ្នំពេញ)៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ឲ្យដឹងថា សម្រាប់ថ្ងៃទី១២ ខែតុលា នៅទូទាំងប្រទេស មានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតថ្មីចំនួន ១៨,៩០១នាក់។
គ.ជ.ប បានបន្តថា ក្នុងរយៈពេលដូចគ្នានេះ ក៏មានឈ្មោះប្រជាពលរដ្ឋ ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតចំនួន ៧៦,៧៣៦នាក់។ ចំណែកប្រជាពលរដ្ឋ ដែលបានកែប្រែទិន្នន័យមានចំនួន ៥៩,៥៨៥នាក់ និងប្រជាពលរដ្ឋដែលបានផ្ទេរទីលំនៅចូលទៅឃុំ-សង្កាត់ថ្មី មានចំនួន ៥៣,៤៤៩នាក់។
បើតាមតារាងទិន្នន័យសរុបរបស់ គ.ជ.ប បានបង្ហាញថា រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១-១២ ខែតុលា ឆ្នាំ២០២០ គិតត្រឹមម៉ោង ៦៖០០ នាទីល្ងាច មានប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី នៅទូទាំងប្រទេសចំនួន ១៨៣,៧០៤នាក់៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប៖