(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោក កើត រិទ្ធ រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ នៃក្រសួងយុត្តិធម៌ បានចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសក គឹម សាងាន់ ដែលត្រូវជាឪពុកបង្កើត របស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌។
មហាឧបាសក គឹម សាងាន់ បានទទួលមរណភាព នៅម៉ោង១៖៣១នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ដោយជរាពាធ ក្នុងជន្មាយុ៨៩ឆ្នាំ។
សពមហាឧបាសក គឹម សាងាន់ កំពុងត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅផ្ទះលេខ៣៤ ផ្លូវលេខP-០៦ បុរីជីបម៉ុងលេន ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕