(បន្ទាយមានជ័យ)៖ អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុ សុផល បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា គ្មានការចាប់ខ្លួនក្រុមអាជីវករខ្មែរ ដែលរកស៊ីលក់ដូរនៅផ្សាររុងក្លឿង ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃនោះឡើយ នាព្រឹកមិញ ខណៈដែលក្រុមអាជីវករទាំងនោះ បានប្រឈមជាមួយកម្លាំងនគរបាលចុះ បង្ក្រាបទំនិញគ្រប់មុខ (DSI)។ លោកអធិការបានបញ្ជាក់ថា «អត់មានការចាប់ខ្លួនអាជីវករខ្មែរនោះឡើយ ឥឡូវស្ថានការណ៍នៅពេលនេះ បានស្ងាប់ស្ងាត់ហើយ»។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា មូលហេតុដែលនាំឲ្យកម្លាំងនគរបាលថៃចុះមកចាប់ទំនិញរបស់ក្រុមអាជីវករខ្មែរ នៅផ្សាររុងក្លឿខាងលើនេះ ដោយពួកគេចោទថា ក្រុមអាជីវករខ្មែរលក់ទំនិញក្លែងម៉ាក នាំឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសជាតិ មានន័យថា បើទំនិញពិតប្រាកដតម្លៃប្រមាណ៣០ដុល្លារ តែបើទំនិញក្លែងម៉ាកគឺមានតម្លៃប្រមាណតែ១០ដុល្លារប៉ុណ្ណោះ។ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមអាជីវករខ្មែរជាច្រើននាក់ ដែលលក់ដូរទំនិញ នៅក្នុងផ្សាររុងក្លឿបានព្យាយាមរារាំង រហូតផ្ទុះអំពើហិង្សា មិនឲ្យកម្លាំងនគរបាលថៃ ចាប់ទំនិញ និងបានបំផ្លាញរថយន្តមួយគ្រឿង របស់សមត្ថកិច្ចថៃផងដែរ។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា សមត្ថកិច្ចថៃបានឡោមព័ទ្ធចាប់តូបអក្សរ C ដែលលក់វ៉ែនតា និងនាឡិកាដែលគេអះអាងថា បានរំលោភកម្មសិទ្ធិបញ្ញា៕
អាជីវករខ្មែរជាច្រើននាក់ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន នៅផ្សាររុងក...អាជីវករខ្មែរជាច្រើននាក់ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន នៅផ្សាររុងក្លឿ ខណៈរារាំងមិនឲ្យចាប់ទំនិញក្លែងម៉ាក(បន្ទាយមានជ័យ)៖ អាជីវករខ្មែរជាច្រើននាក់ ដែលលក់ដូរទំនិញ នៅក្នុងផ្សាររុងក្លឿ ត្រូវបានគេរាយការណ៍ថា ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន បន្ទាប់ពីបានព្យាយាមរារាំង មិនឲ្យចាប់ទំនិញក្លែងម៉ាកយីហោ និងបានបំផ្លាញរថយន្តមួយគ្រឿង របស់សមត្ថកិច្ចថៃ។http://www.freshnewsasia.com/index.php/en/17324-2016-02-03-06-59-31.html
Posted by Fresh News on Tuesday, February 2, 2016