(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅសៀលថ្ងៃទី១២ ខែតុលានេះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចាត់តាំងលោក គីម សុផារុន ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រៀមបន្តចែកចេញជំនួយមនុស្សធម៌ដល់ជនរងគ្រោះដោយគ្រោះទឹកជំនន់ដែល សម្ភារ:ទាំងនេះ មានដូចជា មីកញ្ចប់ ត្រីខ តង់ និងឃីតសម្ភារ:អនាម័យខ្លួនប្រាណ។
នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា ការដោះស្រាយទុក្ខលំបាករបស់ប្រជាជនគឺជាកាតព្វកិច្ចចំបង និង ស្នូលរបស់មន្រ្តីរាជការ ដូច្នេះការចែកជំនួយមនុស្សធម៌នាពេលនេះគឺមិនត្រូវផ្តោតតែលើអ្នក ជម្លៀសមកទួលសុវត្ថិភាពទេ ហើយក៏មិនត្រូវប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរដែ រ។ ត្រូវរកឱ្យឃើញ និងទៅឱ្យដល់គោលដៅប្រជាពលរដ្ឋងាយរងគ្រោះតាមផ្ទះនីមួយៗ ដូចគោលនយោបាយស្នូលរបស់រាជរដ្ឋាភិបាលស្តីពី «ការមិនទុកនរណាម្នាក់ចោល» ៕