(ភ្នំពេញ)៖ សូមទស្សនាទិដ្ឋភាព សម្ពោធអគាររដ្ឋបាល មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងដោយមានការ ស្វាធ្យាយជយន្តោ ពីសម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២។

នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា អគារនេះ និងដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្លាំងកងរាជអាវុធហត្ថខណ្ឌ ក៏ដូចជាកងរាជអាវុធហត្ថរាជធានីភ្នពេញ ស្នាក់នៅ ធ្វើការ ដើម្បីរួមជាមួយ និងអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចប្រតិបត្តិនូវតួនាទី ភារកិច្ច ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ កសាងនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

សូមទស្សនាវិដេអូ៖