(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន៤ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ស្អែកនេះ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នេះបើតាមសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា កិច្ចប្រជុំនោះគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យសម្រេចលើរបៀបវារៈ រួមមាន៖ ១-ពិនិត្យ និងសម្រេចលើសំណើររបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីគណនេយ្យ និងសវនកម្ម ទៅក្នុងរបៀបវារៈ សម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣។ ទី២-កំណត់របៀបវារៈ កាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣។ ទី៣-ពិនិត្យ និងសម្រេចលើរបាយការណ៍អនុវត្តចំណូល ចំណាយថវិកាជាតិរបស់ព្រឹទ្ធសភា ឆ្នាំ២០១៥ និង ទី៤-ពិនិត្យ និងសម្រេចអំពីគម្រោងប្រើប្រាស់កញ្ចប់ថវិកា ឆ្នាំ២០១៦ របស់ព្រឹទ្ធសភា៕