(ភ្នំពេញ)៖ មហាឧបាសក គឹម សាងាន់ ឪពុកបង្កើតលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានទទួលមរណភាព នៅម៉ោង១៖៣១នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ដោយជរាពាធ ក្នុងជន្មាយុ៨៩ឆ្នាំ។
សពមហាឧបាសក គឹម សាងាន់ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅផ្ទះលេខ៣៤ ផ្លូវលេខP-០៦ បុរីជីបម៉ុងលេន ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដំណឹងនេះចាត់ទុកជាសេចក្តីគោរពអញ្ជើញ សម្តេច លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព មេត្តាជ្រាប និងអញ្ជើញចូលរួមពិធីបុណ្យសព តាមការគួរ៕