(បាត់ដំបង)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ រៀបចំសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន» នៅខេត្តបាត់ដំបង រយៈពេល២ថ្ងៃ ដោយមានខេត្តចំនួន៧ចូលរួម។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោក ផៃ ស៉ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង។ ក្នុងនោះក៏មានការចូលរួមមន្រ្តីអ្នកនាំពាក្យមកពីខេត្តចំនួន៧ គឺខេត្តបាត់ដំបង, បន្ទាយមានជ័យ, កំពង់ធំ, សៀមរាប, ឧត្តមានជ័យ, ប៉ៃលិន, និងខេត្តបាត់ដំបង អភិបាលក្រុង ស្រុក មន្រ្តីរាជការមន្ទីរ អង្គភាពនានា ជាច្រើនរូបទៀត។
ក្នុងនោះ លោក ផៃ ស៉ីផាន បានឡើងពន្យល់ពីកិច្ចការទូទៅ ពាក់ព័ន្ធនឹងការងារសង្គម ការងាររាជរដ្ឋាភិបាល រហូតថ្នាក់ក្រោមជាតិក្នុងមូលដ្ឋាន ដល់ក្នុងអង្គសិក្ខាសាលាមួយចំនួន ដល់សិក្ខាកាមដែលបានចូលរួម និងមានវាគ្មិនមួយចំនួនទៀត ដែលបានចូលរួមធ្វើបទ បង្ហាញស្តីពីសិក្ខាសាលាស្តីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន» នេះផងដែរ៕