Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម្ចាស់មាន់រាយខ្សែភ្លើង ការពារកុំឲ្យចោរលួច ធ្វើឲ្យយុវជនម្នាក់ឆក់ស្លាប់ ក្បែរទ្រុងមាន់នៅស្រុកបាភ្នំ ខេត្តព្រៃវែង

12-10-2020 13:19

(ព្រៃវែង)៖ មានការភ្ញាក់ផ្អើលមួយ ដោយសារយុវជនម្នាក់ ត្រូវបានឆក់ខ្សែភ្លើងស្លាប់ ក្បែរទ្រុងមាន់របស់ប្រជាពលរដ្ឋ១គ្រួសារ នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង សង្ស័យមានបំណងចូលលួចមាន់។

ករណីនេះ បានកើតឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២២៖០០នាទីយប់ នៅចំណុចទ្រុងមាន់ របស់ម្ចាស់ផ្ទះឈ្មោះ មាស ទូច ភេទប្រុស អាយុ៥៦ឆ្នាំ ស្ថិតភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។

ចំណែកជនរងគ្រោះ ដែលត្រូវខ្សែរភ្លើងឆក់ បណ្តាលឲ្យស្លាប់ខាងលើ មាន ឈ្មោះ យឹម សំអាត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។

សមត្ថកិច្ចស្រុកបាភ្នំ បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន លោក មំ សារុំ អធិការនគបាលស្រុកបាភ្នំ បានដឹកនាំកម្លាំងជំនាញស្រុក ចុះធ្វើការពិនិត្យសាកសព ឃើញមានស្នាមដាច់ឆេះខ្លោច បាតដៃខាងធ្វេង មួយកន្លែង។ ក្រោយពិនិត្យរួច សមត្ថកិច្ចធ្វើការសន្និដ្ឋានថា សាកសពស្លាប់ដោយសារឆក់ខ្សែភ្លើង។

មូលហេតុគឺម្ចាស់ផ្ទះ ឈ្មោះ មាស ទូចបាន តចរន្តភ្លើងរាយនៅកន្លែងទ្រោកមាន់ សំរាប់ឆក់សត្វមកស៊ីមាន់។

ក្រោយពីការពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម្ចាស់ផ្ទះ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគបាលស្រុកបាភ្នំ ដើម្បីកសាងសំណំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធី នៃច្បាប់ផងដែរ៕