(ភ្នំពេញ)៖ ជនជាតិចិនមួយចំនួន ដែលមកវិនិយោគ និងទេសចរ នៅក្នុងប្រទេសកម្ពុជា បានអបអរសាទរ និងបង្ហាញទស្សនៈវិជ្ជមាន ចំពោះការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចុះហត្ថលេខានៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ អំឡុងពេល លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬហៅថា FTA គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខា លើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ នឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មិនត្រឹមតែជាការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។

ខាងក្រោមនេះជាទស្សនៈរបស់ជនជាតិចិនមួយចំនួន ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន៖

ស៊ូឃើ៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន មានអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជានិងប្រជាជនចិនដែលធ្វើជំនួញនិងវិនិយោគនៅកម្ពុជា ហើយនេះក៏ជាឱកាសមួយដ៏ល្អផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានបង្កើតវេទិកាដ៏ធំអស្ចារ្យបែបនេះ។

ហ៊ូ ចាជូន៖ ខ្ញុំអាចញ៉ាំផ្លែចេករបស់កម្ពុជានៅប្រទេសចិនហើយ ពិតជាមានរសជាតិឆ្ងាញ់ណាស់។ ខ្ញុំសង្ឃឺមថានឹងនាំយកផលិតផលប្រចាំនៅប្រទេសកម្ពុជា កាន់តែច្រើនថែមទៀតទៅដល់គ្រួសារនិងមិត្តភក្តិរបស់ខ្ញុំនៅប្រទេសចិន។

លាវ ស៊ីហួយ៖ ខ្ញុំគិតថា ជនជាតិចិនមានប្រយោគមួយឃ្លានិយាយបានល្អណាស់ គឺ«អាហារគឺជាធាតុចាំបាច់របស់មនុស្ស» ។
ខ្ញុំបានមកដល់ប្រទេសកម្ពុជាយូរហើយ ប៉ុន្តែអ្វីដែលខ្ញុំមិនអាចភ្លេចបាននោះគឺអង្ករកម្ពុជា។ ខ្ញុំមិនដឹងថាបរិមាណអង្ករកម្ពុជាដែលបាននាំចេញទៅកាន់ ប្រទេសចិននាពេលថ្មីៗកន្លងទៅនេះបានប៉ុន្មានតោនទេ តែខ្ញុំសង្ឃឹមថានឹងមាននាំចេញអង្ករដែលមានគុណភាពខ្ពស់របស់កម្ពុជាកាន់តែច្រើនបន្ថែមទៀតទៅកាន់ប្រទេសចិន ដើម្បីឱ្យគ្រួសារនិងមិត្តភក្តិរបស់ខ្ញុំភ្លក្សរសជាតិអង្ករធម្មជាតិ និងមិនប៉ះពាល់សុខភាពរបស់ប្រទេសកម្ពុជា។

សេនយីង៖ ខ្ញុំសង្ឃឹមថាបន្ទាប់ពីជំងឺកូវីដ-១៩ រលាយបាត់ទៅ ខ្ញុំអាចនាំមិត្តភក្តិចិនរបស់ខ្ញុំមកដើរលេងនៅប្រទេសកម្ពុជា។ ទេសភាពនៅទីនេះពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយប្រជាជននៅទីនេះក៏រួសរាយរាក់ទាក់ខ្លាំងណាស់ដែរ។

កៅសៀង៖ ប្រទេសចិននិងកម្ពុជាបានកសាង «សហគមន៍រួមវាសនា» ជាពិសេសគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ ខ្ញុំជឿជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកនេះនឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយនាពេលខាងមុខ ហើយនឹងនាំមកនូវដំណឹងល្អសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរកម្ពុជានិងចិន៕

សូមទស្សនាកិច្ចសម្ភាសចំពោះជនជាតិចិនដូចតទៅ៖