(សៀមរាប)៖ មន្ត្រីយោធានៅខេត្តសៀមរាប២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជាមួយនឹងកាំភ្លើងខ្លីមួយដើម បន្ទាប់ពីពួកគេចូលច្រៀងខាងរ៉ាអូខេ បាញ់បោះសេរី ដែលកើតឡើងនៅខារ៉ាអូខេ HIDDEN PALACE បន្ទប់:៧៧៧៧ ស្ថិតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទ ខេត្តសៀមរាប នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦។
មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានអំពីហេតុការណ៍ខាងលើ នៅម៉ោង៩៖០០នាទី ២ ខែកុម្ភៈ ឆ្នាំ២០១៦ កំលាំងជំនាញ និងកងអន្តរាគមន៍សរុបចំនួន២០នាក់ រថយន្តចំនួន២គ្រឿង ម៉ូតូចំនួន៨គ្រឿង ដឹកដោយលោកវរសេនីយ៍ទោ ថា ដាលុច ប្រមន្ទីរយុត្តិធម៌បានចុះ ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់នឹងវត្ថុតាង។
ជនសង្ស័យទាំង២នាក់រួមមាន៖ ទី១. ឈ្មោះគី ហាក់ឡុង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធារ អង្គភាពការិយាល័យទី២ កងទ័ពជើងគោក (មណ្ឌល៤) ប្រចាំខេត្តសៀមរាប
ទីលំបច្ចុប្បន្ន នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ជាអ្នកបាញ់ និងទី២. ឈ្មោះ តាន់ ហ៊ុយហួត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរយោធា កងទ័ពជើងគោកប្រចាំ ខេត្តសៀមរាប ទីលំនៅបច្បច្ចន្នភូមិជន្លង់ សង្កាត់សាសាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយចាប់យកវត្ថុតាង អាវុធខ្លីម៉ាក CF98. 92 9 លេខ 0008570448 បង់ចំនួន១ មានគ្រាប់១៣។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា តាមសម្តីជនសង្ស័យ មូលហេតុដែលនាំឲ្យមានការបាញ់បោះសេរីបែបនេះ ដោយសារខឹងរឿងស្រីកូនចៅកុំម៉្មង់ម្ហូបហូបច្រើន។ បច្ចុប្បន្នការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅសាលាដំបូង ខេត្តសៀមរាប ដើម្បីចាត់ការតាមនិតិវិធី៕