(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះថា ពេញមួយថ្ងៃទី១១ ខែតុលា ឆ្នា២០២០ កម្លាំងជំនាញបានបង្ក្រាបក្នុងករណីបទល្មើសព្រហ្មទណ្ឌចំនួន ០៨ករណី ដោយឃាត់ខ្លួនបានមនុស្ស ០៩នាក់ និងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បង្ក្រាបបានមេឆ្នោតចំនួន ០៣នាក់។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ឱ្យដឹងថា សម្រាប់បទល្មើសព្រហ្មទណ្ឌនៅទូទាំងរាជធានីខេត្ត ដែលកម្លាំងជំនាញបង្ក្រាបបានរួមមាន៖
* ខេត្តរតនគីរី៖ បង្ក្រាបករណីរំលោភលើទំនុកចិត្ត ឃាត់ខ្លួនជនសង្ស័យ ០១នាក់
* ខេត្តស្វាយរៀង៖ បង្ក្រាបករណីហិង្សាក្នុងគ្រួសារ ឃាត់ខ្លួនជនសង្ស័យ ០១នាក់
* ខេត្តព្រះសីហនុ៖ បញ្ជូនជនសង្ស័យ ០១នាក់ ទៅសាលាដំបូងពីករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស
* ខេត្តបាត់ដំបង៖ អនុវត្តដីកា ឃាត់ខ្លួន ០១នាក់ ពីបទរំលោភលើទំនុកចិត្ត
* ខេត្តកណ្តាល៖ បង្ក្រាបករណីហិង្សាក្នុងគ្រួសារ ០២ករណី ឃាត់ខ្លួនជនសង្ស័យ ០២នាក់ អនុវត្តដីកាឃាត់ខ្លួន ០១នាក់ពីបទបង្ករបួសស្នាម
* ខេត្តកំពង់ស្ពឺ៖ បង្ក្រាបករណីលួចខ្សែភ្លើង ០១ករណី ឃាត់ខ្លួន ០២នាក់
* ខេត្តសៀមរាប៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឃាត់ខ្លួនមេឆ្នោតចំនួន ០៣នាក់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ កងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច ចំពោះបទល្មើសដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនផងដែរ៕