(ភ្នំពេញ)៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះបានបង្ហាញលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ឱ្យដឹងថា សម្រាប់ថ្ងៃទី១១ ខែតុលា នៅទូទាំងប្រទេសមានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតថ្មីចំនួន ២៣,២៩០នាក់។
គ.ជ.ប បានបន្តថា ក្នុងរយៈពេលដូចគ្នានេះ ក៏មានឈ្មោះប្រជាពលរដ្ឋដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតចំនួន ៦៥,៧២៦នាក់។ ចំណែកប្រជាពលរដ្ឋដែលបានកែប្រែទិន្នន័យមានចំនួន ៥២,៦២២នាក់ និងប្រជាពលរដ្ឋដែលបានផ្ទេរទីលំនៅចូលទៅឃុំ-សង្កាត់ថ្មីមានចំនួន ៤៧,៧៦៧នាក់។
បើតាមតារាងទិន្នន័យសរុបរបស់ គ.ជ.ប បានបង្ហាញថា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១-១១ ខែតុលា ឆ្នាំ២០២០ គិតត្រឹមម៉ោង ៦៖០០ នាទីល្ងាច មានប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មីនៅទូទាំងប្រទេសចំនួន ១៦៤,៨០៣នាក់៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖