(បាត់ដំបង)៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០១៦ ដើម្បីចាត់ការ តាមច្បាប់ បន្ទាប់ពីជននេះ លួចយកម៉ូតូរបស់បុគ្គលិកផ្ទះសំណាក់អាយហ្សូស តែមិនបានសម្រេចកាលពីវេលាម៉ោង១១និង៤០នាទី យប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់អាយហ្សូសភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។
លោក ឡាច វ៉ាន់ នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្តបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុមានករណី ប៉ុនប៉ងលួចមួយ បានកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ឡាវី ហិតតុំ ហៅនុយ អាយុ៤២ឆ្នាំ មុខរបរកម្មកររស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានចូលក្នុងរបងផ្ទះសំណាក់ លួចម៉ូតូម៉ាកហុងដា ឃ្លីក ពណ៌សស៊េរី២០១៤ របស់ជនរងគ្រោះឈ្មោះ លីតាំង ហួរ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកផ្ទះសំណាក់ រស់នៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខណៈដែលទុក កូនសោរជាប់ និងម៉ូតូទុកមុខបន្ទប់។
ជនសង្ស័យមិនឃើញមនុស្ស ក៏ចូលលួចម៉ូតូជនរងគ្រោះ គោលបំណងជិះចេញ ក៏ត្រូវសន្តិសុខឃើញទាន់ក៏ឃាត់ឲ្យកំលាំង ជំនាញតែម្តង៕