(បាត់ដំបង)៖ លោក ងួន រតន: អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០០២០នេះ បានដឹកនាំកម្លាំងចំរុះចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ នៅតាមស្រុក កំរៀង សំពៅលូន និងស្រុកភ្នំព្រឹក ដែលស្រុកនៅតាមជាយដែន ខ្មែរ-ថៃ ដើម្បីពិនិត្យជាក់ស្តែង និងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង។
ការចុះត្រួតពិនិត្យនេះក៏មានការចូលរួមមកពីកងកម្លាំង មន្រ្តីរាជការ យុវជន ស.ស.យ.កស្រុក អាជ្ញាធរស្រុក ឃុំ ចូលរួមជាច្រើននាក់ផងដែរ។ បើតាមការរាយការណ៍ របស់មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ទឹកជំនន់នេះគឺកើតឡើងដោយសារភ្លៀងច្រើនថ្ងៃជាប់ៗគ្នា ទើបធ្វើឲ្យមានការលិចលង់តំបន់មួយចំនួន។
ក្នុងការចុះត្រួតពិនិត្យនេះដែរ លោក ងួន រតន: ថ្លែងអំណរគុណដល់កងកម្លាំង និងអាជ្ញាធរមូលដ្ឋានទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ ជួយសង្រ្គោះពលរដ្ឋ ដែលរងការលិចទឹកដល់ផ្ទះសម្បែង ដើម្បីសង្រ្គោះយកមកទីទួលមានសុវត្តិភាព នៅតាមទីកន្លែងនានាផងដែរ។
លោក ងួន រតន: បានផ្តាំផ្ញើដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ តាមដានសភាពការណ៍នៅយប់នេះជាប្រចាំបើមានភ្លៀងច្រើនធ្វើឲ្យទឹកលិចកើនឡើងខ្លាំង គឺត្រូវរាយការណ៍ជាបន្ទាន់ នឹងត្រូវជួយជំលៀសប្រជាពលរដ្ឋជាបន្ទាន់ដើម្បីរកទីទួលសុវត្តិភាពជូនពួកគាត់ឲ្យបានទាន់ពេលវេលាផងដែរ៕