(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់លោក ហាស់ កំសាន្ដ អ្នកយកព័ត៌មានអង្គភាព Fresh News នៅយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នេះឲ្យដឹងថា «ដើម្បីដោះស្រាយបញ្ហាសំរាមដែលមានការកកស្ទះយ៉ាងខ្លាំង ពេលនេះរដ្ឋបាលខណ្ឌ បានសម្រេចកំណត់យកទីតាំងស្តុកសំរាមបណ្ដោះអាសន្ននៅតាមសង្កាត់ទាំង៧ ចំនួន២៤កន្លែង»។
លើសពីនេះ លោក ជា ពិសី សូមជម្រាបជូនព័ត៌មានដល់បង-ប្អូនប្រជាពលរដ្ឋនូវទូទាំងមូលដ្ឋានខណ្ឌឫស្សីកែវទាំងអស់ ឲ្យបានជ្រាបថា ចំពោះការកកស្ទះសំរាមនាពេលនេះ គឺបណ្ដាលមកពី កម្មករ និយោជិត និងអ្នកបើកបររបស់ក្រុមហ៊ុនស៉ិនទ្រី ខេមបូឌា បានប្រមូលផ្ដុំធ្វើកូដកម្មនៅមុខយានដ្ឋានក្រុមហ៊ុនស៉ិនទ្រី ដោយផ្អាកការប្រមូលសំរាមតាំងពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដែលជាហេតុនាំឲ្យមានការកកស្ទះសំរាមយ៉ាងខ្លាំង។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ដែលបានបង្ហាញពីទីតាំងស្តុកសំរាមបណ្ដោះអាសន្ន នៅតាមសង្កាត់ទាំង៧ ចំនួន២៤កន្លែង៖