(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម៖
* ព័ត៌មាន Fresh News
១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ទៀត និងការព្យាបាលជាសះស្បើយអ្នកជំងឺម្នាក់
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៣៧លាននាក់ ស្លាប់ជាង ១លាន ៦ម៉ឺននាក់ និងជាសះស្បើយជិត ២៨លាននាក់!
៣៖ សម្តេចតេជោ ហ៊ុន សែន៖ ក្នុងបរិបទកូវីដ១៩នេះ វិស័យហិរញ្ញវត្ថុកម្ពុជា ស្ថិតក្នុងស្ថានភាពល្អប្រសើរ បើធៀបបណ្តាប្រទេសមួយចំនួន
៤៖ ទីបំផុតលោក ដូណាល់ ត្រាំ «ជាសះស្បើយទាំងស្រុងពីកូវីដ-១៩» និងអាចចូលរួមវេទិកានានា នៅចុងសប្តាហ៍នេះ!
៥៖ សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យបង្កើតសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារឥណទាន
៦៖ ចិននឹងទិញវ៉ាក់សាំងកូវីដ-១៩ ពីកម្មវិធីអភិវឌ្ឍរបស់ WHO សម្រាប់ប្រជាជនចិន១%
៧៖ រាជរដ្ឋាភិបាល អនុម័តទាំងស្រុងលើ «សេចក្តីព្រាងផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣»
៨៖ ទីបំផុតអាហ្សែបៃហ្សង់ និងអាមេនី «ព្រមចូលតុចរចា» តាមការអំពាវនាវរបស់លោក ពូទីន
៩៖ រាជរដ្ឋាភិបាល អនុម័ត «សេចក្តីព្រាងកម្មវិធីវិនិយោគ សាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣»
១០៖ ប្រមុខការទូតកម្ពុជា៖ ការដែល RFA ចោទថា លោក គ្រុយ លឹមហេង «ជាប់ទោសដោយសារចែកប្រយោជន៍មិនស្នើគ្នា ជាមួយមន្ត្រីជាន់ខ្ពស់ការបរទេស» គឺជារឿងល្ងង់ខ្លៅ
១១៖ ទោះបីជាអត្រាឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅឥណ្ឌាធ្លាក់ចុះបន្តិចមែន តែចំនួនករណីឆ្លងសរុបពេលនេះកើនជិតដល់ ៧លាននាក់ហើយ!
១២៖ ក្រសួងសុខាភិបាល ណែនាំពីការបង្ការជំងឺកូវីដ១៩ ករណីប្រជាពលរដ្ឋរៀបចំពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមភូមិ-ឃុំ និងទីវត្តអារ៉ាម
១៣៖ ថ្នាំដែលត្រូវបានប្រើសម្រាប់ព្យាបាលលោក ត្រាំ «អាចធ្វើឲ្យអ្នកជំងឺកូវីដ-១៩ ឆាប់ជាសះស្បើយ», នេះបើតាមក្រុមហ៊ុនអាមេរិក Gilead
១៤៖ ក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋ កុំប្រើប្រាស់សេវាព្យាបាល «ជំងឺឈាមសស៊ីឈាមក្រហម» មិនត្រឹមត្រូវ ដែលអាចគ្រោះថ្នាក់ដល់សុខភាព
១៥៖ ប្រធានសភាអាមេរិកចង់ឲ្យពិនិត្យកាយសម្បទាលោក ត្រាំ ក្រោយជាពីជំងឺកូវីដ-១៩ ដើម្បីឲ្យប្រាកដថា លោកអាចដឹកនាំប្រទេសបានទៀតឬអត់
១៦៖ អាជ្ញាធរខេត្តព្រះសីហនុ ព្រមានចាត់ការផ្លូវច្បាប់ លើក្រុមចាប់ដីរដ្ឋធ្វើជាកម្មសិទ្ធិ ដោយមានអ្នកបញ្ជាពីក្រោយ
១៧៖ ភ្នែកឡើងពណ៌ផ្កាឈូក! ក្រុមអ្នកតាមដានសង្ស័យ អនុប្រធានាធិបតីអាមេរិក Mike Pence «ឆ្លងជំងឺកូវីដ-១៩» ប៉ុន្តែមន្ត្រីម្នាក់ចេញមុខបដិសេធ
១៨៖ គ.ជ.ប ទទួលបានពាក្យបណ្តឹងចំនួន៨ គិតត្រឹមថ្ងៃទី៨ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០
១៩៖ អង្គការ NATO ចង់ធានាឲ្យអាហ្វហ្គានីស្ថាន មានសន្តិភាពពេញលេញសិន មុននឹងខ្លួនដកទ័ពចេញ
២០៖ កម្មករក្រុមហ៊ុនដំឡូងមី «H.L.H Agriculture» របស់សិង្ហបុរី តវ៉ារារាំងសកម្មភាពសិក្សារករ៉ែថ្ម ក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន នៅស្រុកឱរ៉ាល់
២១៖ មនុស្ស៨៨នាក់រងរបួស ក្នុងករណីឆេះអគារ នៅទីក្រុងកំពង់ផែអ៊ុលសាន, កូរ៉េខាងត្បូង
២២៖ សំណេររបស់អតីតមេដឹកនាំចិនលោក ម៉ៅ សេទុង ដែលមានតម្លៃ «៦៤៥លានដុល្លារ» ត្រូវបានរកឃើញវិញ
២៣៖ ចិនបញ្ចេញប្រតិកម្មខ្លាំងៗចំពោះសារព័ត៌មានឥណ្ឌា ដែលបានចាត់ទុកកោះតៃវ៉ាន់ជា «ប្រទេស»
* ព័ត៌មាន Fresh News Plus
១៖ ក្រុមហ៊ុនអាកាសចរណ៍ EasyJet ថា COVID-19 បានបង្កការខាតបង់ប្រាក់ប្រចាំឆ្នាំ ជាង១ពាន់លានដុល្លារ
២៖ កិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន បន្ដពិភាក្សារឿងដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2034
៣៖ ម្ចាស់មេដាយមាសកីឡាអាស៊ី ខាន់ ចេសា បង្កើតកំណត់ត្រាថ្មី ក្លាយជាកីឡាការិនីក្មេងជាងគេ ទទួលបានខ្សែក្រវាត់ខ្មៅ ជឺជិតស៊ូ
៤៖ ស៊ុយអែត ផ្អាកគម្រោងអនុញ្ញាត ឲ្យមានអ្នកគាំទ្រកាន់តែច្រើន នៅក្នុងព្រឹត្តិការណ៍កីឡា ខណៈករណីឆ្លង COVID-19 កើនឡើង
៥៖ Calvert-Lewin បន្តរកបានគ្រាប់ក្នុងជ័យជម្នះអង់គ្លេស បំបាក់វ៉េល ៣-០ ក្នុងមិត្តភាព
៦៖ ទីបំផុត! ស្នាដៃចម្រៀងរួមគ្នារបស់ ខេម និង តន់ ច័ន្ទសីម៉ា «ការស្រឡាញ់ដែលខ្វះជាតិស្ករ» បញ្ចេញ Full MV ជាផ្លូវការហើយ
៧៖ Pogba នៅតែមានក្តីសុបិនអាចបានទៅលេងឲ្យក្លិបអេស្ប៉ាញ Real Madrid
៨៖ Facebook និង Twitter ចាប់ផ្ដើមបិទបណ្ដាញផ្សព្វផ្សាយព័ត៌មានមិនពិត និងនយោបាយជាសកល
៩៖ អាហ្សង់ទីន និងអ៊ុយរ៉ាហ្គាយ រកបាន ៣ពិន្ទុដូចគ្នានៅថ្ងៃបើកឆាកជម្រុះ World Cup 2022
១០៖ តើអ្នកដឹងទេ! ប្រទេសណាខ្លះដែលអនុញ្ញាតឱ្យមានសេវាបម្រើផ្លូវភេទស្របច្បាប់?
១១៖ ស្វែងយល់ពីប្រវត្តិពិស្តារនៃខ្សែជីវិត លោក ណុប បាយ៉ារិទ្ធ តារាចម្រៀងដែលរក្សាសម្រស់ក្មេងជាងវ័យ
១២៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក IBM ដែលមានអាយុកាលជាង១០០ឆ្នាំ ទីបំផុតត្រៀមបំបែកខ្លួនជាពីរនៅឆ្នាំក្រោយ
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com