គ្រឿងញៀននាំមកនូវក្តីវិនាស! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែតុលា៖ បង្ក្រាប១៨ករណី ឃាត់ខ្លួន៣៩នាក់
09-10-2020 17:43
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៨ករណី ក្នុងនោះករណីប្រើប្រាស់៩ករណី និងជួញដូរ៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៩នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៨,១១៨ករណី ឃាត់មនុស្ស១៦,៤៣១នាក់ (ស្រី១០៣៦នាក់)៕