(បាត់ដំបង)៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងចម្រុះចុះអន្តរាគមន៍ និងជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋនៅស្រុករុក្ខគិរី មកនៅទីទួលសុវត្ថិភាព ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។
លោក ងួន រតនៈ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវតាមដានសភាពការណ៍នេះលើ២៤ម៉ោង ខណ:ដែលភ្លៀងកំពុងធ្លាក់ជាប់ៗគ្នា ធ្វើឲ្យមូលដ្ឋានភូមិ ស្រុកមួយចំនួនមានការលិចលង់ ហើយត្រូវមានក្រុមការងារប្រចាំការ សម្រាប់ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ចៀសវាងមានគ្រោះថ្នាក់ចៃដន្យជាយថាហេតុណាមួយដែលយើងគ្រប់គ្រងមិនទាន់នោះ៕