(ពោធិ៍សាត់)៖ កំណាត់ផ្លូវជាតិលេខ៥៥ ដែលជាផ្លូវដ៏ស្រស់ស្អាតរបស់កម្ពុជា បាននិងកំពុងរងការជន់លិចយ៉ាងធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។យោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅថ្ងៃទី០៨ និងទី០៩ ខែតុលា ឆ្នាំ២០២០ ទឹកស្ទឹងពោធិ៍សាត់ បានកេីនឡេីងក្នុងដល់កម្រិតប្រកាសអាសន្ន បង្កឱ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥៥ និងតំបន់មួយចំនួនក្នុងខេត្តពោធិ៍សាត់។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានឱ្យដឹងថា មន្ទីរកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចូលរួមជួយចុះអន្តរាគមន៍ និងទប់ស្កាត់ជំនន់ទឹកភ្លៀងតាមដងផ្លូវ ដោយដឹកជញ្ជូនខ្សាច់ និងកងកម្លាំងចាំជួយប្រជាពលរដ្ឋ។
មន្ទីរសាធារណការខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន និងផ្អាកការធ្វើដំណើរនៅតំបន់ដែលរងផលប៉ះពាល់ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕